A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 10 July 2014

A destitute woman making a living scavenging for recyclables on the rubbish tip at Stung Meanchey giving birth at home because she no money to pay the hospital ស្ដ្រីរើសអេត ចាយម្នាក់ អត់លុយ សម្រាលកូន សុខចិត្ដកើតកូន ដោយខ្លួនឯង

E-mailPrintPDF
ភ្នំពេញ ៖ ដោយសារតែក្រ និងមានជីវ ភាពខ្វះខាត យ៉ាងខ្លាំង ក្នុងមុខរបរជាអ្នក រើសអេតចាយនោះ បានបង្ខំឱ្យស្ដ្រីម្នាក់ សុខ ចិត្ដនៅផ្ទះ បង្កើតកូនដោយខ្លួនឯង មិនទៅ ពេទ្យ ព្រោះតែគ្មានលុយ បើទោះបីដឹងថា ខ្លួនឯងដល់ថ្ងៃខែ នៃការសម្រាលកូននោះ។
ករណីដ៏កំសត់នេះ កើតឡើងលើស្ដ្រី ឈ្មោះធៀក សុខហេង អាយុ៣៣ឆ្នាំ និងប្ដី ឈ្មោះគឹម លី អាយុ៤៣ឆ្នាំ មុខរបរជាអ្នក រើសអេតចាយ ស្នាក់នៅផ្ទះជួល ស្ថិតនៅ ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
អជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កាលពី វេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ស្ដ្រីរងគ្រោះឈឺបត់ជើង រួចហើយក៏ចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែ ឈឺពោះកើតកូនតែម្នាក់ឯង បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែរខាង រួចក៏ទូរស័ព្ទប្រាប់ទៅមេភូមិ ចៅសង្កាត់ ឱ្យ ចុះមកជួយនិងដឹកស្ដ្រីរងគ្រោះទៅព្យាបាល បន្ដនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។
ដោយមើលឃើញពីស្ថានភាពបែបនេះ ចៅសង្កាត់ស្ទឹងមានជ័យ លោកសេង សៅ បានឧបត្ថម្ភថវិកា ដល់ស្ដ្រីរងគ្រោះនិងប្ដីចំនួន ១០ម៉ឺនរៀល ព្រមទាំងជួយចេញថ្លៃព្យាបាលនៃការចាក់ថ្នាំ រហូតដល់ជាសះស្បើយ ដោយឡែកមេភូមិដំណាក់ធំ ក៏បានឧបត្ថម្ភ ថវិកា ១០ដុល្លារផងដែរ ។
ស្ដ្រីរូបនេះ ក៏សូមអំពាវនាវដល់សប្បុរស ជន មេត្ដាឧបត្ថម្ភចំពោះការខ្វះខាតរបស់ខ្លួន នាពេលបច្ចុប្បន្ននេះ ។

1 comment:

Anonymous said...

in america if a woman dares give birth at home the gov -- child protective service would swoop in with the police force and take the child away... it is considered a form of child abuse...as a matter of fact this just happened a few days ago , don't remember in which state the article was from...