A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 July 2014

Actress Bonita Dadena stops getting involved in politics បូនីតា ដាដេណា ដក​ខ្លួន​ពី​នយោបាយ

Read: Actress Bonita Dadena receives death threats.
តារាសម្តែង​នាង បូនីតា ដាដេណា​។
តារាសម្តែង​នាង បូនីតា ដាដេណា​។ សេត គឹមសឿន
ភ្នំពេញៈ តារាសម្តែង និង​ជា​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត ដែល​រមែង​បង្ហាញ​វត្តមាន​ដោយ​បើកចំហ​ជាមួយ​សកម្មភាព​តស៊ូ​មតិ​ប្រឆាំង​រដ្ឋាភិបាល និង​ធ្លាប់​អះអាង​ថា ស្រឡាញ់​គោលជំហរ​គណៈបក្ស​សង្គ្រោះជាតិ អ្នកនាង បូនីតា ដាដេណា ហាក់​សម្តែង​ការ​ខកចិត្ត​ថ្លើម​យ៉ាង​ខ្លាំង​នឹង​គណៈបក្ស​ដែល​ខ្លួនគាំទ្រ ដែល​សម្រេច​ចូល​សភា ធ្វើការ​ជាមួយ​រដ្ឋាភិបាល។
គេ​សង្កេត​ឃើញ​មិន​មាន​ច្រើន​ឡើយ សម្រាប់​សិល្បករ​សិល្បការិនី​ខ្មែរ ដែល​ហ៊ាន​សម្តែង​មតិ​បង្ហាញ​វត្តមាន​ដោយ​បើក​ចំហ គាំទ្រ​គណៈបក្ស​សង្គ្រោះ​ជាតិ ក្រៅពី​តារាសម្តែង​មាន​កំណើត​ពី​ទឹកដី​ខេត្ត​ព្រៃវែង លោក សោភ័ណ្ឌ ឡារី និង​អ្នកនាង បូនីតា ដាដេណា ចូលរួម​គ្រប់​ចលនា តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល ក្រោយពេល​បោះឆ្នោត​នីតិកាល​ទី​៥​នោះ បើ​ទោះ​ជា​ត្រូវ​បាន​គេ​ដឹង​ថា នៅ​មាន​តារាសិល្បៈ​ជាច្រើន​ទៀត ក៏​មាន​ទំនោរចិត្ត​គាំទ្រ​គណៈបក្ស​ប្រឆាំង​នេះ​ក៏ដោយ ។
តារាសម្តែង​នាង បូនីតា ដាដេណា​។
តារាសម្តែង​នាង បូនីតា ដាដេណា​។ សេត គឹមសឿន
អ្ននាង បូនីតា ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ថា ការ​ចូល​វត្តមាន​ក្នុង​ឆន្ទៈ​ស្រឡាញ់​គាំទ្រ​គណៈបក្ស​សង្គ្រោះ​ជាតិ​នេះ ជីវិត​អ្នកនាង​រង​នូវ​ភាព​ផុយស្រួយ និង​ធ្លាប់​មាន​គេ​តាម​គំរាម​សម្លាប់​ក៏​មាន ប៉ុន្តែ​ដោយ​ភាព​ស្រឡាញ់ និង​គាំទ្រ​គោលនយោបាយ​គណៈបក្ស​សង្គ្រោះ​ជាតិ និង​ភាព​យុត្តិធម៌​សង្គម តែ​ទោះ​យ៉ាង​ណា​អ្នកនាង​ក៏​មិន​ខ្លាច​ដែរ។
ប៉ុន្តែ​ពេល​នេះ អ្នកនាង បូនីតា ដាដេណា បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖​«ខ្ញុំ​អស់​ចិត្ត​នឹង​ការ​គាំទ្រ​គណៈបក្ស​សង្គ្រោះ​ជាតិ​កន្លងមក ពេល​នេះ​ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំងអស់ ពី​រឿង​ប្រទេស​ជាតិ។ អ្វី​ដែល​ខ្ញុំ​ខំ​ជឿ អ្វី​ដែល​ខ្ញុំ​ធ្វើ នោះ​ត្រូវ​បាន​ចប់​ហើយ ខ្ញុំ​បាន​ធ្វើ​វា​ហើយ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់។ តែ​សម្រាប់​ខ្ញុំ​មិន​ថ្វី​ទេ ខ្ញុំ​អាណិត​បងប្អូន​មកពី​បណ្តា​ខេត្ត​ឆ្ងាយៗ ពួកគាត់​លក់​មាន់​លក់​ស្រូវ​អង្ករ​ពួកគាត់​បន្តិចបន្តូច មក​សង្ឃឹម​ថា​ប្រទេស​ជាតិ​នឹង​បាន​រួច​ផុត​ពី​ការ​ជិះជាន់ រួច​ផុត​ពី​សង្គម​នេះ តែ​ពេល​នេះ ទីបំផុត​ដើរ​ទៅ​លើ​ផ្លូវ​ដដែល​»។
តារាភាពយន្ត​ដែល​ក្លាយ​ជា​សកម្មជន​បក្សប្រឆាំង​វ័យ​៤០​ឆ្នាំ​រូប​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា៖​«​ជម្រើស​ចូល​សភា​របស់​គណៈបក្ស​ដែល​ខ្ញុំ​គាំទ្រ ប្តូរ​ជំហរ​នេះ ក៏​ជា​រឿង​ល្អ​ដែរ​ពេល​នេះ ព្រោះ​ថា អ្វីៗ​យើង​បាន​ត្រឹម​តវ៉ា តែ​លទ្ធផល​នោះ​វា​ពិបាក​នឹង​ទទួល​បាន​ណាស់ ឃើញ​ស្រាប់​ហើយ​អំណាច​ធំ​ណាស់ ចុងក្រោយ​មាន​តែ​ចូល​ធ្វើការ​ទេ ទើប​បាន​ដោះស្រាយ​បញ្ហា​នោះ​បាន​»។
បើ​ទោះ​ជា​អ្នកនាង បូនីតា ដាដេណា លើក​ឡើង​បែប​នេះ​ក្តី ប៉ុន្តែ​អ្នកនាង បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា ចាប់ពី​ពេល​នេះ​ទៅ​នឹង​ដក​ខ្លួន​ពី​ការ​តវ៉ា​នេះ។ អ្នកនាង​បាន​ប្រាប់​ថា៖ «ដូច​ខ្ញុំ​ធ្លាប់​បាន​អះអាង​មុន​នោះ​ថា​ខ្ញុំ​ចូល​គាំទ្រ​បក្ស​សង្គ្រោះជាតិ​ក៏​គ្មាន​នរណា​បង្ខំ​ខ្ញុំ ហើយ​ខ្ញុំ​ឈប់​ចូលរួម​ការ​តវ៉ា​ក៏​គ្មាន​នរណា​បង្ខំ​ខំ​ដែរ។ វា​ជា​សិទ្ធិ​ពលរដ្ឋ​ម្នាក់ »។
អ្នកនាង​បាន​បញ្ជាក់​ទៀត​ថា៖​«ខ្ញុំ​ធ្វើ​មុន​នោះ​គឺជា​ការ​ស្ម័គ្រចិត្ត ហើយ​ក៏​មិន​ចង់​បាន​តំណែង​ណា​មួយ ពី​បក្ស ដូច​គេ​លើក​ឡើង​នោះ​ដែរ គ្មាន​ទេ ប៉ុន្តែ​ខ្ញុំ​ធ្វើ​ដើម្បី​សេរីភាព និង​ភាពយុត្តិធម៌​សង្គម និង​បងប្អូន​ខ្មែរ​ទូទៅ​ទើប​បាន​ខ្ញុំ​ធ្វើ »។
អ្នកនាង ដាដេណា លើក​ឡើង​ថា៖ «​មាន​គេ​ថា​ឲ្យ​ខ្ញុំ​ច្រើន​ណាស់​គ្រា​ដែល​ខ្ញុំ​ចូលរួម​សកម្មភាព​តវ៉ា ដែល​មាន​គណៈបក្ស​ប្រឆាំង​ជា​ជំហរ​ដឹកនាំ​នោះ គេ​ថា​ខ្ញុំ​ធ្វើ​នោះ​ក្នុង​ចេតនា​បោះបង់​អាជីពសិល្បៈ ទៅ​ស្រវា​តំណែង​ណា​មួយ​ក្នុង​បក្ស និង​ចង់​ធ្វើ​ជា​ជំទាវ​ជាដើម។ ខ្ញុំ​ឯណា​ទៅ​មាន​សមត្ថភាព​ដល់​ថ្នាក់​ហ្នឹង បើ​មិន​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ផង ហើយ​ការ​ដែល​គេ​លើក​ឡើង​ថា ខ្ញុំ​ធ្វើ​នោះ​គឺ​ចង់​ឡើង​ធ្វើ​ជា​ជំទាវ​នោះ​ក៏​រឹត​តែ​អត់​ទៀត​ហើយ ហើយ​មិន​មាន​បំណង​ធ្វើ​ប្រពន្ធ​ចុង​អ្នក​ធំ​ណា​ទេ លោក​អើយ»៕

No comments: