(អត្ថបទចុះផ្សាយនៅថ្ងៃ 03-07-2014, Thmey Thmey) | ដោយ រ៉េន រតនៈ
ក្រុមចរចានៃគណបក្សជាប់ឆ្នោតទាំងពីរទំនងជាទាល់តំរិះ និងអស់ជម្រើសក្នុងការជួបចរចាគ្នាជាថ្មីទៀតហើយ។ រហូតមកដល់ថ្ងៃទី៣ ខែកក្កដានេះ កុំថាឡើងសារនយោបាយទន់ភ្លន់ដាក់គ្នាទៅវិញទៅមក សូម្បីតែការចាត់មន្ត្រីឲ្យបន្តទាក់ទងគ្នាដើម្បីនាំទៅរកជំនួបជាថ្មីដូចមុនៗនោះ ក៏មិនទាន់កើតមានឡើងដែរ។ លោក ជាម យៀប សមាជិកក្រុមចរចា និងជាមន្ត្រីការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា និងលោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបង្ហាញជំនឿចិត្តដូចគ្នា ថាទំព័រទំនាស់នយោបាយនៅកម្ពុជារយៈពេលជិតមួយឆ្នាំមក នឹងអាចបញ្ចប់ក្នុងខែកក្កដានេះបាន ប៉ុន្តែថាកិច្ចការបញ្ចប់ទំនាស់នេះអាស្រ័យចាំបាច់លើជំនួបថ្នាក់កំពូល។
មន្ត្រីបក្ខដិបក្ខដែលធ្លាប់ជួបចរចាគ្នាជាច្រើនលើកទាំងពីរនេះ ក៏បានបង្ហាញជំហរក្នុងនាមក្រុមចរចារៀងៗខ្លួនផងដែរ ថាស្ថិតក្នុងដំណាក់កាលនេះ មានតែជំនួបថ្នាក់កំពូលប៉ុណ្ណោះ ដែលត្រូវរៀបចំឡើងជាចាំបាច់។ ថ្លែងប្រាប់គេហទំព័រថ្មីៗនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ លោក ជាម យៀបបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមជម្រាបថាយើង(ក្រុមចរចា)ជួបគ្នាច្រើនណាស់មកហើយ។ ដូច្នេះថ្នាក់កំពូលគួរតែជួបគ្នា ហើយនិយាយឲ្យចប់សព្វគ្រប់តែម្ដងទៅ»។ ស្រដៀងគ្នានេះ លោក យ៉ែម បុញ្ញឬទ្ធិ ក៏បានបញ្ជាក់ច្បាស់ៗផងដែរងថា៖ «ដល់ពេលដែលថ្នាក់លើគាត់ជួបចរចាគ្នាហើយ។ បើទោះជាខ្វែងគំនិតគ្នា ក៏ខ្ញុំគិតថាថ្នាក់កំពូលនឹងអាចរកចំណុចរួមណាមួយដើម្បីបញ្ចប់វាបាន»។
ខណៈដែលមិនទាន់អាចសូម្បីតែចាត់មន្ត្រីឲ្យជួបចរចាគ្នាក្រៅផ្លូវការឡើងវិញនោះ ក្រុមចរចាគណបក្សទាំងពីរ នៅតែប្រកាសជំហរដាច់ណាត់រៀងខ្លួនដដែល ថាពួកគេមានហេតុផលគ្រប់គ្រាន់សម្រាប់ការទាមទានោះ។ លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងថា៖ «យើងនៅរក្សាជំហរជានិច្ចចំពោះការទាមទារសំឡេងអនុម័ត គ.ជ.ប ដោយពីរភាគបី។ ព្រោះវាជាយន្តការធានា ការទុក្ខចិត្តដល់គ្រប់គណបក្ស»។ ចំណែកលោក ជាម យៀប ឯណោះវិញ បានទាញយកការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី មកសំអាងផងដែរថា៖ «ដូចសម្ដេចអគ្គមហាសេនាបតីមេរបស់ខ្ញុំគាត់បញ្ជាក់ហើយ ថាពីរភាគបីនេះ វាសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ ដូច្នេះសំឡេងហាសិបភាគរយបូកមួយដែលប្រើរាល់ថ្ងៃនេះ គឺល្អបំផុត»។
ពាក់ព័ន្ធនឹងការបញ្ចប់ទំនាស់រវាងគណបក្សជាប់ឆ្នោតទាំងពីរនេះ លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនៅកម្ពុជា បានអះអាងប្រកបដោយភាពជឿងជាក់ថា៖ «តាមពិតទៅគេចង់បញ្ចប់វាតាំងពីប៉ុន្មានខែមុនមកម្លេះ ប៉ុន្តែកាលៈទេសៈមិនទាន់មកដល់»។ ជាមួយនឹងការប្រកាន់ជំហរពីរភាគបី ឬហាសិបភាគរយបូកមួយដែលនាំឲ្យគាំងដំណើរការចរចាមកនេះ លោក ឡៅ ម៉ុងហៃ បានព្រលយសម្ដីបន្ថែមថា៖ «យកល្អគួរតែឈប់នាំគ្នាខ្វែងគំនិតរឿងចំនួនលេខ(៥០បូក១ ឬ២ភាគ៣)ហ្នឹងទៅ ហើយនាំគ្នាគិតគូលើមនុស្សដែលត្រូវធ្វើការវិញម្ដង»។
សម្រាប់អ្នកវិភាគរូបនេះ ការបញ្ចប់ទំនាស់នយោបាយ គឺអ្នកនយោបាយមិនអាចអះអាងពីឆន្ទៈរបស់ខ្លួននោះទេ ពោលគឺអ្នកនយោបាយដែលជាប់ឆ្នោតពីប្រជាពលរដ្ឋបោះឲ្យនោះ ត្រូវតែមានកាតព្វកិច្ចដោះស្រាយទំនាស់ឲ្យបានឆាប់ ដើម្បីរួមគ្នាកសាង អភិវឌ្ឍន៍ជាតិ និងបំរើម្ចាស់ឆ្នោត។ លោកបានសង្កត់ធ្ងន់ថា៖ «គឺត្រូវតែជួបគ្នាថ្នាក់កំពូលហើយនិយាយត្រង់ទៅត្រង់មក ដើម្បីបញ្ចប់ទំនាស់ដោយភាពស្មោះត្រង់៕
3 comments:
How can Khmer end this dispute of the political deadlock ? The traitor regime have their boss Vietnam Yuon stand strong behind their puppet plus the big and bad friends for life like CHINA and Japan still support the worst killer Khmer regime . The fact that vicious dictator not bend down to the presser from Khmer people because of the support from these bad friends behind the scene they are not agree to leave the traitor regime yet . Khmer country bud depend on Viet approve or not . The opposition party event you win election by 80 or 90 % you still can not chase this barbaric administration out from power if Yuon not agree to leave their puppet . Just think about it it happen in 1997 it will happen now .
ANOTHER WASTE OF TIME. IT IS JUST A SHOW. DON'T HOLD YOUR BREATH . THE CPP WILL CONTINUE TO USE THIS GAME UNTIL HIS 5 YEARS TERM COMPLETED. GUARANTEED.
Cy kha buying time it very useless kids running cnrp thes guy share benefits like Ngo does . Guy do not let them cheat you anymore its all about cy kha dirty business. Raincy the spoiled kid and sokha master liar and cheater will never evsr succeed anything. Right. ? Aren't they. ?
Post a Comment