A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 9 July 2014

Cambodian security forces disperse protesters in rally against Vietnam អាជ្ញាធរ​បង្រ្កាប​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​មុខ​ស្ថាន​ទូត​វៀតណាម

More videos of the protest and clashes here.

PHNOM PENH, July 8 (Xinhua) -- Cambodian security forces on Tuesday morning dispersed about a hundred of Khmer Krom monks and supporters who staged a protest against Vietnam after a Vietnamese diplomat said the former Kampuchea Krom provinces belonged to Vietnam long before France's official transfer of the land in 1949.
Trung Van Thong, a spokesman for the Vietnamese Embassy in Cambodia, told local media last month that "France did not cut a territory of Khmer Kampuchea Krom and give it to Vietnam, but Kampuchea Krom (in the southern part of Vietnam) had been a Vietnamese territory for a very long time, and the news of ( Cambodia) losing the territory has no basis or evidence."
Protesters tried to gather in front of the Vietnamese Embassy on Monivong Boulevard in Phnom Penh on Tuesday morning, but security forces, armed with batons, chased them away.
"Our protest is to demand apology from Trung Van Thong for his slandered remarks," Mao Pises, president of the Federation of Cambodian Intellectuals and Students, which organized the protest, told reporters at the event.
"This is just the start if the Vietnamese Embassy spokesman does not publicly apologize for his slandered remarks within three months, we will organize a bigger protest in the future," he said.
He said about four protesters were slightly injured during the dispersal.
Trung Van Thong said Tuesday that he has no plans to apologize for his remarks.
"I have nothing to apologize for my remarks because Vietnam's southern part belongs to Vietnam," he said. "Protesters are violating Cambodian and international laws."
Cambodian authorities said the dispersal was made to maintain social security and public order since the group staged protests illegally.
Editor: An
អាជ្ញាធរ​បង្រ្កាប​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​មុខ​ស្ថាន​ទូត​វៀតណាម
អ្នក​តវ៉ា​​រួម​ទាំង​ព្រះ​សង្ឃ​ជាង​១០​នាក់​រង​របួស​ពេល​ទៅ​តវ៉ា​មុខ​ស្ថាន​ទូត​វៀតណាម
Tue, 8 July 2014
loading
http://www.postkhmer.com/sites/default/files/styles/full-screen_watermarked/public/field/image/_MG_6651.jpg?itok=l6XIcb4U
អាជ្ញាធរ​រារាំង​អ្នក​តវ៉ា​មិន​ឲ្យ​ចូល​ទៅ​ដល់​មុខ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស។ ម៉ៃ រីរៈ
ភ្នំពេញៈ ក្រុម​និស្សិត មាន​ទាំង​ព្រះ​សង្ឃ​ប្រមាណ​ជាង ១០​នាក់-សង្ឃ បាន​រង​របួស​ស្រាល​ក្រោយ​ពី​រង​ការ​ដេញ​វាយ​បង្រ្កាប​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​សាលា​រាជធានី និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ខណៈ​ពេល​ដែល​ពួក​គេ​ព្យាយាម​ចូល​ទៅ​តវ៉ា​មុខ​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​កម្ពុជា ដើម្បី​​ទាម​ទារ​ឲ្យ​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​​នេះ​ ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត ដែល​កន្លង​មក​បាន​និយាយ​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​​តាំង​​ពី​យូរ​យារ​ណាស់​មក​ហើយ។
ក្រុម​សិស្ស និស្សិត​បញ្ញវន្ត កម្ពុជា និង​បណ្តាញ​សង្ឃ​ឯករាជ្យ ដែល​មាន​គ្នា​ប្រមាណ​ជាង ២០០​នាក់-សង្ឃនេះ​គឺ តិច​​ជាង​​សមត្ថកិច្ច។ ពួកគេ​​​​​បាន​​មក​​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​ទៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​​ថ្ងៃ​អង្គារ​នេះ តាម​ការ​គ្រោង​ទុក​ តែ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​រារាំង មិន​ឲ្យ​ចូល​ទៅ​តវ៉ា​មុខ​ស្ថាន​ទូត​ឡើយ ដោយ​សារ​តែ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ ក្រោម​មូល​ហេតុ​ថា ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម។
បច្ចុប្បន្ន ក្រុម​អ្នក​តវ៉ា ត្រូវ​បាន​សមត្ថកិច្ច​ និងកងកម្លាំង​សន្តិសុខ​ដេញ​វាយ ឲ្យ​ថយ​ទៅ​តវ៉ា​នៅ​ច្រក​ផ្លូវ​តូចៗ​ក្បែរ​ក្រសួង រៀប​ចំ​ដែន​ដី និង​នគរូបនីយ​កម្ម និង​សំណង់ និង​បណ្ណាគារ​សន្តិភាព ដែលនៅម្ខាងផ្លូវ ទល់​មុខ​ស្ថាន​ទូត​វៀតណាម។
លោក ត្រឹង វ៉ាន់ថុង អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម ប្រចាំ​នៅ កម្ពុជា​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ចុះ​ផ្សាយ​​ម្សិល​មិញ​​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​ដដែល ដោយ​ថា ទឹក​ដី វៀតណាម ភាគ​ខាង​ត្បូង ឬ​ទឹក​ដី ណាំបូ ដែល កម្ពុជា ហៅ​ថា ដី​កម្ពុជា​ក្រោម​នោះ ជា​ទឹក​ដី​របស់ វៀតណាម តាម​ច្បាប់​អន្តរជាតិ ហើយ​ពេល​ដែល បារាំង​ចូល​មក​កាន់​កាប់​ឥណ្ឌូចិន គឺ បារាំង មិន​បាន​កាត់​ដី​កម្ពុជា​ទៅ​ឲ្យ វៀតណាម ហើយ​ក៏​មិន​បាន​កាត់​ទឹក​ដី វៀតណាម ឲ្យ​កម្ពុជា​ដែរ។
ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង ខុស​ច្បាប់ ម្តង​ហើយ​ម្តង​ទៀត ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដើម្បី​បំផ្លាញ​សេរីភាព បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។
សមាគម​នេះ បាន​ធ្វើ​ការ​អំពាវនាវ​យ៉ាង​ទទូច ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ជា​បន្ទាន់​ដល់​សមត្ថកិច្ច​ណា ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ជា​ពិសេស កង​កម្លាំង​ខុស​ច្បាប់​ដែល អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​ប្រាស់ ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន និង​ត្រូវ​តែ​បើក​ទីលាន​ប្រជាធិបតេយ្យ ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់ សិទ្ធិ​សេរីភាព សម្តែង​មតិ​បាន​ពេញ​លេញ តាម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។
អាជ្ញាធរ​បង្រ្កាប​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​មុខ​ស្ថាន​ទូត​វៀតណាម
Tue, 8 July 2014
http://www.postkhmer.com/sites/default/files/styles/full-screen_watermarked/public/field/image/20140704_06a_1.jpg?itok=FRWE6gvm
ភ្នំពេញៈ ក្រុម​សិស្ស និស្សិត​បញ្ញវន្ត កម្ពុជា ដែល​គ្រោង​នឹង​មក​​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​ទៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​​ទាម​ទារ​ឲ្យ​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​​កម្ពុជា​ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត ដែល​កន្លង​មក​បាន​និយាយ​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាត់​បង់​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។
ប៉ុន្តែ​ការ​ប្រមូល​ផ្តុំគ្នា​មក​ធ្វើ​ការ​តវ៉ា​នេះ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​រារាំង និង​បាន​វាយ​បង្ក្រាប ក្រុម​និស្សិត​បញ្ញវន្ត​កម្ពុជា រួម​ទាំង​បណ្តាញ​សង្ឃ​ឯករាជ្យ​ផង មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​មុខ​ស្ថាន​ទូត ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រះ​មុនីវង្ស ទល់​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី និង​នគរូបនីយ​កម្ម និង​សំណង់។
យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ថា មាន​អ្នក​របួស​ឬ​ចាប់​ខ្លួន​ឡើយ គ្រាន់​តែ​ក្នុង​ពេល​ប៉ះ​ទង្គិច​នោះ កង​កម្លាំង​សន្តិសុខ ឬ​បាត​ដៃ​ទី៣ បាន​ធ្វើ​ការ​ឆក់​យក​ម៉ាស៊ីនថត និង​ទូរស័ព្ទ​រារាំង​មិន​ឲ្យ​ផ្តិត​រូប​ភាព​ទាំង​នោះ។
លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​​ថា៖ «គោល​បំណង​នៃ​ការ​តវ៉ា​នេះ​គឺ​ដើម្បី​ធ្វើ​ការ​សម្តែង​មតិ និង​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម លោក ត្រឹង វ៉ាន់ថុង ប្រចាំ​នៅ កម្ពុជា ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិ​សាស្រ្ត​រឿង​រ៉ាវ​នៃ​ការ​បាត់​ បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ អ្វី​ដែល​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា​ខ្មែរ​ក្រោម​បាន​បាត់​បង់​ តាំង​ពី​យូរ​យារ​នោះ​ជា​ការ​បំផ្លើស​ការ​ពិត​របស់​ប្រវត្តិសាស្រ្ត​ទាំង​ ស្រុង»
លោក ត្រឹង វ៉ាន់ថុង អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម ប្រចាំ​នៅ កម្ពុជា ថ្លែងប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍​ចុះ​ផ្សាយ​ម្សិល​មិញ​​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​ដដែល ដោយ​ថា ទឹក​ដី វៀតណាម ភាគ​ខាង​ត្បូង ឬ​ទឹក​ដី ណាំបូ ដែល កម្ពុជា ហៅ​ថា ដី​កម្ពុជា​ក្រោម​នោះ ជា​ទឹក​ដី​របស់ វៀតណាម តាម​ច្បាប់​អន្តរជាតិ ហើយ​ពេល​ដែល បារាំង ចូល​មក​កាន់​កាប់​ឥណ្ឌូចិន គឺ បារាំង មិន​បាន​កាត់​ដី​កម្ពុជា​ទៅ​ឲ្យ វៀតណាម ហើយ​ក៏​មិន​បាន​កាត់​ទឹក​ដី វៀតណាម ឲ្យ​កម្ពុជា​ដែរ។
កាលពីថ្ងៃអាទិត្យ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​រៀប​ចំ​វេទិកា​សាធារណៈ​ស្តី​ពី​ទឹក​ដី​ខ្មែរ​ក្រោម ដើម្បី​ប្រមូល​យោបល់ និង​ឯកសារ​នានា ដាក់​ទៅ​ស្ថានទូត វៀតណាម និង​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ជាក់​ថា អ្វី​ដែល​អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម ប្រចាំ​នៅ កម្ពុជា អះអាង​ថា ទឹក​ដី​ខ្មែរ​ក្រោម​ជា​របស់ វៀតណាម នោះ​ជា​រឿង​បំភ្លៃ​ប្រវត្តិ​សាស្ត្រ និងបានដាក់អវសានវាទ ១៥​ថ្ងៃ ឲ្យ​ស្ថានទូត​វៀតណាម​សុំទោស។

4 comments:

Anonymous said...

Well, Cambodian students protest over the loss of territory due to its historical weakness over Thailand and Vietnam.

They should also claim Laos and Myanmar as Khmer Empire territory at its peak.

There are no tax for dreaming. God may help you.

Anonymous said...

Raincy family msy gotta high education. And definitely raincy not a smart people at all. He is a real witches crook. Master in cheating and exaggerating to destroy khmer. Sam sary family divided khmer in all generation. Better get rid off this evils Sam family. ? Singh

Anonymous said...

Vietnamese cry foul when China erect oil platform and yet Viet has been taken Khmer land and it never stop. Now, Viet is strong enough, knowing there is nothing Cambodia can do about it, and declare Kampuchea Krom is Vietnam. Yes, you can say what you want, the fact Kampuchea Krom is always Khmer. Yes, you can say what you want, Spradtly island is belong to China. Viet has no right to claim South China Sea because only Champanian people can due to Viet took over.

Anonymous said...

Hun Sen will be tried as a traitor when the new government comes to power for signing treaties to give Khmer land and Koh Tral to Vietnam.