A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 July 2014

Dr. Pung Chiv Kek's candidacy as the president of the NEC has not yet been confirmed បេក្ខភាព​ជា​ប្រធាន​គជប​របស់​លោកស្រី ពុង ឈី​វ​កេក នៅ​មិនទាន់​ច្បាស់លាស់​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃអង្គារ ទី29 កក្កដា 2014

លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ (រូបថតពី៖ បណ្តាញសង្គម)
គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​សម្រេច​ជ្រើសរើស​ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈី​វ​កេក ឲ្យធ្វើ​ជា​ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត គជប នៅឡើយ​ទេ បើទោះជា​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​សាទរ​ចំពោះ​លោកស្រី ​ដែល​បាន​យល់ព្រម​ធ្វើ​ជា​សមាជិក​ទី​៩​ហើយ​ក៏​ដោយ​។​
លោក សម រង្ស៊ី ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ទទួលយក​លោក​ស្រី ពុង ឈី​វ​កេក ឲ្យធ្វើ​ជា​បេក្ខជន​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ តែ​គណបក្ស​មិនទាន់ សម្រេច​ជ្រើសរើស​ឲ្យ​លោកស្រី​ធ្វើជា​ប្រធាន គជប ឬ​យ៉ាងណា​នោះទេ​។​
​លោក សម រង្ស៊ី បញ្ជាក់ថា  អ្វី​ដែល​លោកស្រី ពុង ឈី​វ​កេក ស្នើសុំ​ឲ្យ​លោកស្រី​ទទួលបាន​ការការពារ​អភ័យឯកសិទ្ធិ​ដោយ​ស្វ័យភាព ក្នុងការ​ធ្វើ​សេចក្ដីសម្រេចចិត្ត និង​សកម្មភាព​ផ្សេងៗ​ទៀត និង​សុំ​ឲ្យ​ស្ថាប័ន គជប ឯករាជ្យ ជា​ដើម​នោះ គឺ​បក្ស​សង្គ្រោះ​ជាតិ​យល់ព្រម​តាម​សំណើ​ទាំងអស់​។
​ទាក់ទង​និង​ករណី​នេះ VOD​ មិនអាច​សុំ​ការអត្ថាធិប្បាយ ពី​ក្រុម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដូចជា លោក ជាម យៀប លោក ព្រុំ សុខា និង លោក ស ខេង បានទេនៅ​ថ្ងៃ​អង្គារ​នេះ​។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ គណបក្ស​ប្រជាជន​កម្ពុជា ក៏​គាំទ្រ​នូវ​បេក្ខភាព​របស់​លោកស្រី ពុង ឈី​វ​កេក តាមរយៈ​លិខិត​មួយ​ដែល​ចុះហត្ថលេខា​ដោយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែរ​។ ក៏​ប៉ុន្តែ​លិខិត​នោះ ពុំ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការគាំទ្រ ឬ​យល់ព្រម​លើ​លក្ខខណ្ឌ​ដែល​លោកស្រី​បានទាមទារ​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ​«​តួនាទី​ឯករាជ្យ របស់​លោកស្រី ពិតជា​នឹង​រួម​វិភាគទាន​យ៉ាង​សំខាន់​ដល់​អព្យាក្រឹតភាព​នៃ​ស្ថាប័ន​រៀបចំ ការបោះឆ្នោត ដើម្បី​សម្រេច​បេសកកម្ម​របស់​ខ្លួន ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធរមាន​»។​
​អតីត​ឧត្តម​ទីប្រឹក្សា​របស់​សម្តេច ព្រះ​នរោត្តម សីហនុ លោក​បណ្ឌិត​ច្បាប់ សាយ បូរី យល់ថា ដើម្បី​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ​ឯករាជ្យ គឺ​គណបក្ស​ទាំង​ពីរ​ត្រូវ​យល់ព្រម​ឲ្យ​លោកស្រី ពុង ឈី​វ​កេក ធ្វើជា​ប្រធានគណៈកម្មាធិការរៀបចំ​ការបោះឆ្នោត គជប។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​អនុប្រធាន​លោក កឹម សុខា បាន​ស្នើសុំ​ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈី​វ​កេក ដើម្បី​ឲ្យធ្វើ​ជា​បេក្ខជន​ទី​៩ នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត គជប​។ បន្ទាប់ពី​ទទួល​ដំណឹង​នៃ​ការស្នើ​សុំ​នេះ នៅ​ថ្ងៃ​ដដែល​នោះ លោកស្រី ពុង ឈី​វ​កេក បាន​ប្រកាស​ជា​ផ្លូវការ​ទទួល​យក​សំណើ​នោះ​។​ ប៉ុន្តែ​លោក​ស្រីស្នើ​លក្ខខណ្ឌ​មួយចំនួន​ដូចជា ទាមទារ​ឲ្យមាន​អភ័យឯកសិទ្ធិ មាន​សិទ្ធិ​ជ្រើសរើស​បុគ្គលិក​ជំនាញ និង​មាន​ថវិកា​ស្វ័យ័ត​ជាដើម​៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: