A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 July 2014

Opposition leaders plan to review border demarcations with neighboring countries មេដឹកនាំ​បក្ស​ប្រឆាំង​ត្រៀម​សើរើ​ឯកសារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង

ព្រំដែន វៀតណាម ៣០៥
២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។
RFA/Uon Chhin
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពេល​អ្នក​តំណាងរាស្ត្រ​គណបក្ស​នេះ​ចូល​សភា នឹង​ស្រាវជ្រាវ ឬ​សើរើ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ត្រឹមត្រូវ។
សម្រាប់​មេដឹកនាំ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ថ្លែង​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បង្ហាញ​ឆន្ទៈ​សើរើ​ឯកសារ​បោះ​បង្គោល​ព្រំដែន​ដ៏​ចម្រូងចម្រាស​កន្លង​មក។
ការ​អះអាង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​នេះ កើត​ឡើង​នៅ​គ្រា​អ្នក​តំណាងរាស្ត្រ​ទាំង ៥៥​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ប្រជុំ​សភា​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា បញ្ហា​ព្រំដែន​គឺ​ជា​បញ្ហា​ជាតិ​ទាំង​មូល គឺ​មិន​សម្រាប់​គណបក្ស​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​សម្ងំ​ស្ងៀម ឬ​បៀម​ដៃ​មើល​បរទេស​ឈ្លានពាន ឬ​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា បាន​ជា​ដាច់ខាត។ លោក​ថា កន្លង​មក​តាម​រយៈ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម មាន​ពលរដ្ឋ​លើក​ឡើង​ថា បាន​នាំ​ឲ្យ​បាត់បង់​ដីស្រែ​ធ្លាប់​បង្កបង្កើនផល​របស់​ពួកគាត់​ជា​ច្រើន​គ្រួសារ។
ត្រង់​ចំណុច​នេះ លោក កឹម សុខា បញ្ជាក់​ថា ទិសដៅ​នៅ​ថ្ងៃ​អនាគត គណបក្ស​នេះ​នឹង​ស្រាវជ្រាវ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ​អ្នក​ពាក់ព័ន្ធ​អាច​នឹង​ត្រូវ​កោះ​ហៅ​មក​ឆ្លើយ​តប​បំភ្លឺ​ក្នុង​រដ្ឋសភា បើ​រក​ឃើញ​កំហុស​ឆ្គង​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នេះ។
លោក កឹម សុខា៖ «នេះ​ជា​បញ្ហា​របស់​ជាតិ បញ្ហា​សម្រាប់​ទាំង​អស់​គ្នា មិនមែន​បញ្ហា​របស់​គណបក្ស​ណា​មួយ​នោះ​ទេ។ អ៊ីចឹង​ហើយ ពេល​ដែល​យើង​ចូល​ទៅ​សភា ដូច​ដែល​ខ្ញុំ​បាន​លើក​នៅ​ក្នុង​សន្និបាត​ជាតិ​គណបក្ស​ហើយ គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ចុះ​ទៅ​តាម ឬ​ទៅ​ត្រួតពិនិត្យ តើ​គេ​ធ្វើ​ដោយ​តម្លាភាព ឬ​ធ្វើ​ទៅ តើ​វា​មាន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ ឬ​ប្រជាពលរដ្ឋ​យ៉ាង​ណា? ហើយ​បើ​បាន​ព័ត៌មាន​ច្បាស់លាស់​ហើយ យើង​នឹង​លើក ឬ​ស្នើ​សុំ​ក្នុង​រដ្ឋ​សភា ស្នើ​គណៈកម្មការ​ក្នុង​រដ្ឋ​សភា ដើម្បី​ស្នើ​សុំ​រដ្ឋមន្ត្រី​មក​សាកសួរ»
ទាក់ទង​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣ បាន​បង្កើន​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ជិត​ខាង​កម្ពុជា មាន​វៀតណាម និង​ថៃ ជា​ដើម ចប់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​សកម្មភាព​នេះ មិន​ទាន់​បាន​ជោគជ័យ​ទេ។
បញ្ហា​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ធ្លាប់​បញ្ជាក់​ថា កម្ពុជា​មិន​ឆោត​ល្ងង់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នាំ​ឲ្យ​បាត់បង់​ទឹកដី​ខ្លួន​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​មាន​អ្នក​ជំនាញ​សម្រាប់​គិតគូរ​ក្នុង​ការ​បោះ​កំណត់​បង្គោល​ព្រំដែន​បាន​ច្បាស់​លាស់ គឺ​មិន​មែន​ដូច​ការ​រិះគន់​របស់​សង្គម​ស៊ីវិល ឬ​បក្ស​ប្រឆាំង​នោះ​ទេ។
​យ៉ាង​ណា​ក៏ដោយ លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ស្នើ​ដល់​មេដឹកនាំ​គណបក្ស​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទី​៥​ទាំង​ពីរ ត្រូវ​រួម​សហការ​គ្នា​ពិនិត្យ​ទៅ​លើ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ច្បាស់លាស់។
​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រៀម​ចូល​សភា គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្រាវជ្រាវ​រក​ឯកសារ​ពាក់ព័ន្ធ នឹង​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ដែល​រង​ការ​រិះគន់​កន្លង​មក។
មេដឹកនាំ​និស្សិត​រូប​នេះ​រិះគន់​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​ជាមួយ​វៀតណាម កន្លង​មក ត្រូវ​ពលរដ្ឋ​ចោទ​ថា នាំ​ឲ្យ​បាត់បង់​ដីស្រែ​ពួកគាត់​អស់​ជា​ច្រើន​ហិកតារ៖ «ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​យ៉ាង​ម៉េច​ប្រឹង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន និង​បូរណភាព​ទឹកដី​កម្ពុជា។ ព្រោះ​ថា នៅ​ពេល​ថ្មីៗ​នេះ ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម គឺ​ជា​ការ​សាកល្បង​នូវ​ភាព​ជា​អ្នក​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា របស់​យើង។ ហើយ​ខ្ញុំ​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា វៀតណាម​កំពុង​តែ​ធ្វើ​តេស្ត​នូវ​យុទ្ធសាស្ត្រ​ច្រេះ​ស៊ី​ដែក​របស់​គេ ដែល​បំពេញ​ទៅ​ដល់​ទស្សនវិស័យ ឬ​ចក្ខុវិស័យ​របស់​លោក ហូ ជីមិញ គឺ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច។ អ៊ីចឹង​ទេ នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​បញ្ញវន្ត​របស់​យើង ក៏​ដូចជា​អ្នក​ដឹកនាំ​ប្រទេស​ដែល​ត្រូវ​តែ​ដោះស្រាយ រក​វិធីសាស្ត្រ ឬ​រក​មធ្យោបាយ ធ្វើ​យ៉ាងម៉េច​ទប់ស្កាត់​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​ច្រេះ​ស៊ី​ដែក​របស់​វៀតណាម​ឲ្យ​បាន»

​ប្រទេស​កម្ពុជា មាន​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ ដែល​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤ ចំនួន ៧៣​បង្គោល និង​លាតសន្ធឹង​តាម​ព្រំដែន​ប្រមាណ ៨០០ គីឡូម៉ែត្រ។
គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-ថៃ ក៏​បាន​ឯកភាព​រួមគ្នា​ថា នឹង​ស្រាវជ្រាវ​រក​ចំណុច​ដើម​នៃ​បង្គោល​ព្រំដែន​ដែល​បោះ​នៅ​ជំនាន់​បារាំង ដើម្បី​កំណត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត។ ចំណែក​ព្រំដែន​ជាមួយ​វៀតណាម ប្រទេស​ទាំង​ពីរ​មាន​ព្រំដែន​គោក និង​ព្រំ​ដែន​ទឹក​សរុប​ជាង ២.៥០០​គីឡូម៉ែត្រ (២.៥៧២)។ មន្ត្រី​ជំនាញ​កិច្ច​ព្រំដែន​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​បាន​ជិត ៣០០​បង្គោល​ហើយ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ដីគោក​សរុប ៣១៤​បង្គោល៕

4 comments:

Anonymous said...

Please get all the land and Island back from Youn and Siamese

Anonymous said...

YES, THAT'S WHAT I'M TALKING ABOUT.
CNRP IS STARTING TO PROTECT AND DEFEND OUR NATION FROM YOUN. I LOVE IT ALREADY.

Anonymous said...

now that the CNRP is on the inside... they can use the power granted to them by the people to accomplish something -- hopefully anyway... and they can expose any CPP member of parliament as traitor/ sell out to youns if they tried to stop this procedure from happening.

Anonymous said...

It sound good but this is a very sensitive issues. CNRP has to move slowly and carefully on this issue. We want what rightfully Cambodia territories but at the same time we don't want to start taking all these thief neighbors at ounce. We are not strong enough even to handle one thief at a time. We don't want to looking like a trouble maker. The global world economy and ASEAN do not favor us starting to destabilizing things. We must do slowly and discreetly. We must give these thief neighbor a way out saving face. If CNRP pushes CPP and our thief neighbors to a corners they will bite back, so don't solve this border issue with confrontation but through face saving negotiations with our neighbor and discreetly with International communities helps. At the same time building CNRP to win next generation. When CNRP take executive powers then we can discuss borders with our neighbors. Only govt. in charge can raise this borders issues to ICJ and start strengthen our border troops. So win next general election first.