A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 19 July 2014

People in Pailin, Battambang and Banteay Meanchey say the are ready to organise anti-government protests if the opposition calls on them to do so ពលរដ្ឋ​ភាគ​ពាយព្យ​ជាប់​ព្រំដែន​កម្ពុជា​ថៃ​បញ្ជាក់​ជំហរ​ធ្វើ​បាតុកម្ម​បើ​បក្ស​ប្រឆាំង​អំពាវនាវ

1
អ្នក​គាំទ្រ​ស្វាគមន៍​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​១២ មករា ឆ្នាំ​២០១៤។
RFA/Soun Sophalmony
ប្រជាពលរដ្ឋ​នៅ​ភាគ​ពាយព្យ​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​ថៃ មាន​ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ថា​ដូច​ជា​រឿង​ដែល​គួរ​អោយ​អស់​សំណើច និង​ថា​រដ្ឋាភិបាល​កំពុង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ស្រស់ៗ​តែ​ម្ដង។
ប្រជាពលរដ្ឋ និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា ពួក​គេ​នឹង​ងើប​តវ៉ា​ធ្វើ​បាតុកម្ម​ប្រឆាំង​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ចាប់​ខ្លួន​សកម្មជន និង​អ្នក​តំណាង​រាស្ត្រ​នៅ​ពេល​នេះ ប្រសិន​បើ​មាន​ការ​អំពាវនាវ​ណា​មួយ​ពិត​មែន​នោះ។
ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាត់ដំបង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា ពួក​គាត់​នឹង​ក្រោក​តវ៉ា ប្រសិន​បើ​ការ​អំពាវនាវ​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ។ ពលរដ្ឋ​និយាយ​ថា ធាតុ​ពិត​អ្នក​ដែល​គួរ​ចាប់​ខ្លួន គឺ​សន្តិសុខ​ខណ្ឌ ឬ​អ្នក​ដែល​បញ្ជា​នៅ​ក្រោយ​ព្រឹត្តិការណ៍​ឯណោះ​ទៅ​វិញ​ទេ។
ប្រជាពលរដ្ឋ​ចាត់​ទុក​ថា ដោយ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ភាគី​ខាង​រដ្ឋាភិបាល​អាង​អំណាច អំពើ​ហិង្សា និង​បំភ្លៃ​ការ​ពិត។ ហេតុ​នេះ អ្នក​ដែល​ត្រូវ​ក៏​ក្លាយ​ជា​អ្នក​ខុស​ទៅ​វិញ។ ទោះ​ជា​បែប​ណា ពួក​គាត់​ព្រមាន​ទៅ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ថា គប្បី​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព​គ្នា។ បើ​មិន​ដូច្នេះ​ទេ ការ​ងើប​តវ៉ា​ប្រឆាំង​ការ​គ្រប់គ្រង​ដូច​នេះ នឹង​អាច​កើត​ឡើង៖ «យើង​មិន​រើ​បម្រះ​ទេ អំណាច​ផ្ដាច់​ការ​ហ្នឹង​គាប​សង្កត់​ខ្លាំង​ជាង​ហ្នឹង។ តែ​ប្រៀប​ប្រជាពលរដ្ឋ​សព្វថ្ងៃ​ដូច​នៅ​ក្នុង​ខ្នោះ​អ៊ីចឹង។ រើ​ជាប់ៗ​ខ្នោះ​នោះ។ ម៉េច​បាន​ថា​ខ្នោះៗ កាល​ណា​យើង​រើ​រឹត​តែ​រឹត។ យើង​មាន​តែ​ចូលរួម​ហ្នឹង​ឯង។ មាន​ការ​ចូលរួម​អំពាវនាវ​ជួយ​ដោះស្រាយ​គ្នា កុំ​ឲ្យ​ដាក់​ឃុំឃាំង ដាក់​គុក​អី​គាត់​អី។ ដោះស្រាយ​ដោយ​សន្តិវិធី យើង​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ទេ។ គាត់​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​តើ»
ចំណែក​ពលរដ្ឋ​ពី​ខេត្ត​ប៉ៃលិន ជាប់​ព្រំដែន​ថៃ ឯណោះ​វិញ ក៏​បង្ហាញ​ជំហរ​ស្រដៀង​គ្នា​នេះ​ដែរ។ ពលរដ្ឋ​រស់នៅ​ភូមិ​អូរតាពុក ក្រុង​ប៉ៃលិន លោក ឈាន ឡុង ឲ្យ​ដឹង​ថា ពួក​គេ​នឹង​មិន​នៅ​ស្ងៀម​ឡើយ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​បាតុកម្ម​ណា​មួយ​ប្រឆាំង​ចំណាត់​ការ​របស់​រដ្ឋាភិបាល ជុំវិញ​ការ​ចាប់​ខ្លួន​នៅ​ពេល​នេះ៖ «ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជូន​ដល់​សកម្មជន​បក្ស​ដែល​ជាប់​ឆ្នោត​ទាំង ៥​រូប។ ខ្ញុំ​មិន​មាន​ការ​ខ្លាច​រអា​អ្វី​នឹង​រឿង​ដែល​គេ​ធ្វើ​ចំពោះ​ខ្ញុំ​ហ្នឹង គឺ​ខ្ញុំ​មិន​មាន​ការ​ខ្លាច​រអា​អី​ទាំងអស់»
ដោយ​ឡែក កម្លាំង​នគរបាល​ត្រូវ​គេ​ចល័ត​នៅ​តាម​គោលដៅ​មួយ​ចំនួន​តាម​រថយន្ត ក្នុង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ការ​ចល័ត​កម្លាំង​នៅ​ពេល​នេះ ទំនង​ជា​ការ​គំរាម​កំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រែង​មាន​ការ​ប្រមូល​ផ្ដុំ​ណា​មួយ​ប្រឆាំង​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ និង​សកម្មជន​ផង។ ការ​ប្រើប្រាស់​កម្លាំង​នគរបាល តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​នៅ​ពេល​នេះ ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដាក់​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ត្រួត​ពិនិត្យ និង​ឃ្លាំ​មើល ក្រែង​មាន​សកម្មភាព​ញុះញង់​ដែល​អាច​ឈាន​ដល់​ការ​ប្រើ​ហិង្សា​កើត​ឡើង។
ពី​ខេត្ត​បន្ទាយមានជ័យ ឯណេះ​វិញ ពលរដ្ឋ​និយាយ​ថា ការ​ចាប់​ខ្លួន​នេះ​មើល​ទៅ​ហាក់​ដូច​ជា​អនុវត្ត​ច្បាប់​ឆៅៗ​ពេក​ហើយ។
ពលរដ្ឋ​រស់នៅ​ភូមិ​អូរស្ងួត លោក អោក ម៉េង ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​អំពើ​ហិង្សា​នេះ ថា​គឺ​វា​ជា​បន្ទុក​តែ​មួយ​គត់ ដែល​រដ្ឋាភិបាល​ត្រូវ​ចេញ​មុខ​ដោះស្រាយ។ លោក​និយាយ​ទៀត​ថា នេះ​ជា​នយោបាយ​កៀង​គោ​ចូល​ក្រោល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាប​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​មើល​សភាពការណ៍​នៅ​ពេល​នេះ ហើយ​មាន​ពលរដ្ឋ​ច្រើន​ណាស់​ប្រាថ្នា​ចូលរួម​ក្នុង​ការ​ទាមទារ​យុត្តិធម៌ តាម​រយៈ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «អ្នក​ដែល​ទទួល​ខុស​ត្រូវ គឺ​រដ្ឋាភិបាល គឺ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទាំងអស់​តែ​ម្ដង ព្រោះ​អំពើ​ហិង្សា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នីមួយៗ គឺ​វា​មក​ដោយសារ​អ្នក​ដឹក​នាំ​ទេ។ បើ​អ្នក​នាំ​ហ្នឹង​មិន​ឲ្យ​មាន​អំពើ​ហិង្សា គឺ​អំពើ​ហិង្សា​ហ្នឹង​ឥត​អាច​កើត​ឡើង​បាន​ទេ»

មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ពុំ​អាច​សុំ​ការ​ប្រតិកម្ម​ជុំវិញ​ជំហរ​របស់​ពលរដ្ឋ​នេះ​បាន​ទេ។ ចំណែក លោក ច័ន្ទ សុផល អភិបាល​ខេត្ត​បាត់ដំបង វិញ ឆ្លើយ​តប​យ៉ាង​ខ្លី​មុន​ដាក់​ទូរស័ព្ទ​ចុះ​ថា លោក​ជាប់​ប្រជុំ៖ «សុំ​ទោស​បង ខ្ញុំ​ជាប់​ប្រជុំ»
ពលរដ្ឋ​អះអាង​ថា បើ​ទោះ​បី​ជា​នៅ​ពេល​នេះ រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​នគរបាល ដើម្បី​ទប់ស្កាត់ ឬ​បង្ក្រាប​ណា​មួយ​ប្រឆាំង​ការ​ជួប​ជុំ​ក្តី ក៏​ពួក​គេ​នឹង​មិន​ខ្លាច​រអា​ឡើយ។ លើស​ពី​នេះ​ទៀត ពួក​គេ​ចាត់​ទុក​ថា បើ​មិន​មាន​ការ​ចូលរួម ក៏​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ៕

No comments: