A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 22 July 2014

Prison chief allowed opposition officials to visit the detained parliamentarian Mu Sochua មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​សួរ​សុខ​ទុក្ខ​អ្នកស្រី មូរ សុខហួរ

សុន ឆ័យ ៦១០
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។
RFA/Sek Bandith
មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប គឺ​លោក សុន ឆ័យ និង​លោក អ៊ូ ច័ន្ទឫទ្ធិ ចូល​សួរ​សុខ​ទុក្ខ​អ្នកស្រី មូរ សុខហួរ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា។ ចំណែក​មនុស្ស ៧​រូប​ផ្សេង​ទៀត​ដែល​ត្រូវ​ឃុំ​ដាច់​ដោយ​ឡែក​ពី​អ្នកស្រី មូរ សុខហួរ នោះ មិន​ទាន់​មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​នៅ​ឡើយ។
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បាន​ចូល​សួរ​សុខ​ទុក្ខ​អ្នកស្រី មូរ សុខហួរ ផ្ទាល់ បន្ទាប់ពី​ការ​ចាប់​ខ្លួន​គាត់​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប​ផ្សេង​ទៀត​អស់​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ។
ប្រធាន​ក្រុម​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ពេល​លោក​ជួប​អ្នកស្រី មូរ សុខហួរ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ ឃើញ​គាត់​មាន​សុខភាព​ធម្មតា ហើយ​អ្នកស្រី​បាន​ផ្ដាំ​ផ្ញើ​មក​អ្នក​គាំទ្រ​ទាំង​អស់​ថា គាត់​មិន​សុខ​ចិត្ត​ឡើយ​ចំពោះ​ការ​ចាប់​គាត់​ដាក់​ខ្នោះដៃ​តាំង​ពី​នៅ​ស្នងការ​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ។
​អ្នកស្រី​ថា គាត់​គ្មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ ហើយ​ការ​ចាប់​គាត់​ដាក់​ខ្នោះ​បែប​នេះ ជា​ការ​មាក់ងាយ​រូប​គាត់​ធ្ងន់ធ្ងរ​ណាស់ ដែល​គាត់​ជា​ស្ត្រី​និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ឈ្នះ​ឆ្នោត​ផង៖ «សំឡេង»។
តែ​ទោះ​យ៉ាង​ណា លោក សុន ឆ័យ មើល​ឃើញ​ថា រដ្ឋាភិបាល​ហាក់​បន្ទន់​ឥរិយាបថ​ខ្លះ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​នេះ​ពេល​នេះ។ លោក​ក៏​សង្ឃឹម​ថា អ្នក​ទាំង ៨​នាក់​នោះ​នឹង​អាច​ដោះលែង​ឆាប់ៗ បើ​សិន​រដ្ឋាភិបាល​តម្កល់​ស្មារតី​ចង់​ដោះស្រាយ​បញ្ហា​នយោបាយ​ជាតិ​ដែល​កំពុង​ជាប់​គាំង​នោះ៖ «សំឡេង»។

ស្រប​ពេល​គ្នា​នេះ​ដែរ មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ លោក កែត ឃី មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២១ កក្កដា លោក​ក៏​បាន​ចូល​សួរសុខទុក្ខ​អ្នក​ទាំង ៧​នាក់​ផ្សេង​ទៀត​ដែរ ហើយ​អ្នក​ទាំង​នោះ​មាន​សុខភាព​ធម្មតា​ទេ៖ «សំឡេង»។
​មេធាវី​មួយ​រូប​ទៀត គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ដែរ​ថា ដោយ​សំណុំ​រឿង​អ្នក​ទាំង ៨​នាក់​ស្ថិត​ក្នុង​ដំណាក់​កាល​កំពុង​ធ្វើ​ការ​ស៊ើបសួរ។ ពួកគាត់​អាច​នឹង​ដោះលែង​បាន​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​អង្គ​សវនាការ​ទេ គឺ​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើប​សួរ៖ «សំឡេង»។
​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ទាំង ៨​នាក់ បាន​ឲ្យ​ដឹង​ទៀត​ថា ពួកគាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ប្តឹង​ទាស់​ទៅ​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​ដែល​ពួកគាត់​បាន​ដាក់​កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ កក្កដា កន្លង​ទៅ​នេះ។ មេធាវី​បញ្ជាក់​បន្ថែម​ថា ប្រសិនជា​ពាក្យ​ប្ដឹង​ទាស់​នោះ​បរាជ័យ​ពួកគាត់​នឹង​រៀបចំ​ដាក់ពាក្យ​ប្ដឹង​សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បន្ត​ទៀត។
​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​នាក់ និង​មន្ត្រី​កិច្ចការ​សាធារណៈ​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ថ្ងៃ​កើត​មាន​អំពើ​ហិង្សា​រវាង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ និង​សកម្មជន​អ្នកគាំទ្រ​គណបក្ស កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​អ្នក​ទាំង ៨​នាក់ ពី​បទ​ដឹកនាំ​ធ្វើ​កុបកម្ម បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា និង​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស៕

No comments: