A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 1 July 2014

The CPP's commune chief opposed the sacking of commune councillor from the Sam Rainsy Party who was accused of voting for the CPP មេ​ឃុំ​បក្ស​ប្រជាជន​នៅ​តាកែវ​ជំទាស់​នឹង​ការ​ទារ​ដក​តំណែង​ជំទប់​ទី​១​បក្ស​សម​រង្ស៊ី

តំណាង​គណបក្ស សម រង្ស៊ី នៅ​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ទាមទារ​ដក​សមាជិក​ខ្លួន​មួយ​រូប ចេញ​ពី​តំណែង​ជំទប់​ទី​១ ប៉ុន្តែ​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឆាំង​ការ​ទារ​ដក​តំណែង​នោះ។ មាន​ការ​ចោទ​ប្រកាន់​ថា សមាជិក​គណបក្ស សម រង្ស៊ី រូប​នោះ បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ក្នុង​ពេល​កន្លង​ទៅ។
ទំនាស់​ស្នើសុំ​ប្ដូរ​តំណែង​ជំទប់​ទី​១​គណបក្ស សម រង្ស៊ី នៅ​ឃុំ​ក្ដាញ់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ កំពុង​តែ​មាន​ភាព​ចម្រូងចម្រាស។ ទំនាស់​នេះ កើត​ឡើង​ក្រោយ​ពី​ក្រុមប្រឹក្សា​ស្រុក​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​ទៅ​មេ​ឃុំ​ក្ដាញ់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ដើម្បី​សុំ​ឲ្យ​ប្ដូរ​តំណែង​ជំទប់​ទី​១ ឈ្មោះ ហ៊ត ទូច ទៅ​អ្នក​លេខ​រៀង​បន្ទាប់ ប៉ុន្តែ​មេ​ឃុំ​មិន​ព្រម​ប្រថាប់​ត្រា​ការ​ស្នើសុំ​របស់​គណបក្ស​នោះ​ទេ។
សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព្រៃកប្បាស មក​ពី​គណបក្ស សម រង្ស៊ី លោក សៅ សាម អះអាង​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ថា លោក​រង់ចាំ​ចម្លើយ និង​ក្រដាស​ប្រថាប់​ត្រា​យល់​ព្រម​ផ្ទេរ​តំណែង​ជំទប់​ទី​១ ឃុំ​ក្ដាញ់ ឈ្មោះ ហ៊ត ទូច មក​ពី​គណបក្ស សម រង្ស៊ី ដែល​សង្ស័យ​ថា លោក ហ៊ត ទូច បាន​ធ្វើ​ឲ្យ​បាត់​សំឡេង​ឆ្នោត​នៃ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាល​ពី​ខែ​មុន៖ «ព្រោះ​គាត់​ខុស​វិន័យ​គណបក្ស ដោយសារ​គាត់​មិន​ស្មោះ​ត្រង់​ជាមួយ​គណបក្ស។ អ៊ីចឹង គណបក្ស​ក៏​បញ្ចប់​តួនាទី​គាត់ លុប​ឈ្មោះ​គាត់​ពី​បញ្ជី​ឈ្មោះ​គណបក្ស»
ជំទប់​ទី​១ ឃុំ​ក្ដាញ់ លោក ហ៊ត ទូច បដិសេធ​ការ​ដក​តំណែង និង​ចោទ​គាត់​ថា គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ត ទូច បាន​លើក​ឡើង​ថា គាត់​បាន​បម្រើ​គណបក្ស សម រង្ស៊ី តាំង​ពី​ដំបូង​ប្រថុយ​នឹង​គ្រោះថ្នាក់​សព្វ​បែប​យ៉ាង។ នៅ​ពេល​បោះ​ឆ្នោត ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាល​ពី​ខែ​ឧសភា លោក​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។ ស្រាប់​តែ​លោក​រង​នូវ​ការ​ចោទ​ថា មិន​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​ការ​សុំ​ដក​តំណែង​លោក​ពី​ជំទប់​ទី​១ ទើប​លោក​សុំ​ឲ្យ​រក​ភស្តុតាង​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​បញ្ហា​នេះ៖ «ខ្ញុំ​បោះ​ឲ្យ​សង្គ្រោះ​ជាតិ ហើយ មិន​មែន​មិន​បោះ​ទេ ប៉ុន្តែ​បើ​តាម​ពិត ខ្ញុំ​គ្រាន់​តែ​គណបក្ស សម រង្ស៊ី នៅ​ចាំ​ផ្ទះ​ទេ មិន​មែន​គណបក្ស​សង្គ្រោះ​ជាតិ ទេ ប៉ុន្តែ​ខ្ញុំ​ស្តាប់​ការ​ណែនាំ​របស់​គណបក្ស សម រង្ស៊ី ហៅ​ឲ្យ​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខ្ញុំ​បោះ​ឲ្យ​ហ្នឹង»
ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ថា លោក​មិន​បាន​ដឹង​រឿង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណបក្ស​នេះ​បាន​ឲ្យ​សមាជិក​ក្នុង​តំណែង​ឃុំ សង្កាត់ ប្រើ​សញ្ញា​សម្គាល់​សម្រាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ អ្នក​មិន​បាន​គូស​តាម​សញ្ញា​សម្គាល់​នោះ គឺ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទេ។
ពាក់ព័ន្ធ​បញ្ហា​នេះ មេ​ឃុំ​ក្ដាញ់ លោក គង់ លី ថ្លែង​ថា លោក​បាន​ទទួល​លិខិត​សុំ​ប្ដូរ​តំណែង​ជំទប់​ទី​១ របស់​គណបក្ស សម រង្ស៊ី ហើយ​កាល​ពី​ថ្មីៗ​នេះ។ លោក​បាន​ប្រជុំ​សមាជិក​ក្នុង​ឃុំ ពិភាក្សា​ការ​ដក​តំណែង​ជំទប់​ទី​១​នោះ ប៉ុន្តែ​សាមី​ខ្លួន​ប្ដឹង​ទាស់ ទាមទារ​ឲ្យ​រក​ភស្តុតាង​បញ្ជាក់​កំហុស។ ម្យ៉ាង​ទៀត សមាជិក​ក្រុមប្រឹក្សា​ក្នុង​ឃុំ​នេះ បាន​គាំទ្រ​ឲ្យ លោក ហ៊ត ទូច នៅ​បន្ត​ធ្វើ​ការ​ដដែល ទើប​លោក​មិន​បាន​ប្រថាប់​ត្រា​យល់​ព្រម​ការ​ស្នើសុំ​របស់​គណបក្ស សម រង្ស៊ី៖ «ប្ដឹង​មិន​ទុក​ចិត្ត​នឹង​ការ​ដក​ឈ្មោះ​ហ្នឹង ហើយ​មិន​ចូល​មក​ដោះស្រាយ ដឹង​តែ​ដក​ហ្មង អ៊ីចឹង​ផ្តាច់​ការ​នៅ​តែ​ផ្តាច់​ការ​ដដែល​អ៊ីចឹង។ សុំ​កុំ​ផ្តាច់​ការ ដោះស្រាយ​គ្នា​ទៅ បើ​សិន​ជា​នៅ​តែ​រក​ឃើញ​កំហុស​ខុស​ឆ្គង អា​ហ្នឹង​អត់​អី​ទេ រឿង​ពួក​នេះ វា​មិន​ពិបាក​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា​គេ​ប្ដឹង​តវ៉ា​ឲ្យ​ខ្ញុំ​លុប​គេ​ឯណា​ឲ្យ​ខ្ញុំ​ដូរ​គេ​ឯណា បើ​ម្ចាស់​គេ​តវ៉ា​ហ្នឹង»

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (Nicfec) ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា ពន្យល់​ថា មិន​អាច​មាន​សកម្មជន​គណបក្ស​មួយ​ក្នុង​តំណែង ជ្រៀតជ្រែក​ការងារ​គណបក្ស​មួយ​ដែល​ដក​សេចក្តី​ទុក​ចិត្ត​សមាជិក​របស់​គេ​នោះ​ទេ។ ការ​ស្នើសុំ​ដក ឬ​ប្ដូរ​តួនាទី ត្រូវ​តែ​អនុវត្ត​តាម​គណបក្ស​គេ​សម្រេច។
ប្រធាន​ក្រុមប្រឹក្សា​គណបក្ស សម រង្ស៊ី ខេត្ត​តាកែវ លោក ម៉ៅ សុផល ថ្លែង​ថា ការ​សុំ​ដក​តំណែង​នេះ មក​ពី​គណបក្ស​យល់​ថា លោក ហ៊ត ទូច អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​គណបក្ស។
ឃុំ​ក្ដាញ់ មាន​គណបក្ស​ចំនួន​៣ កំពុង​ធ្វើ​ការ​គ្រប់គ្រង​ឃុំ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ជា​មេ​ឃុំ​គណបក្ស សម រង្ស៊ី ជាប់​ជំទប់​ទី​១ គណបក្ស​សិទ្ធិ​មនុស្ស ជាប់​ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ ២​នាក់​ទៀត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សរុប ៥​នាក់ ជា​មន្ត្រី​ឃុំ​ក្ដាញ់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ៕

No comments: