A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 July 2014

The meetings between the ruling and the opposition parties go smoothly កិច្ច​ប្រជុំ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​មាន​ភាព​រលូន

មន្ត្រីនៃ​ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពីរ​ថ្លែង​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​កិច្ច​ចរចា​ថ្នាក់​កំពូល​កាល​ពី​សប្តាហ៍​មុន។
មន្ត្រីនៃ​ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពីរ​ថ្លែង​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​កិច្ច​ចរចា​ថ្នាក់​កំពូល​កាល​ពី​សប្តាហ៍​មុន។ហេង ជីរ័ន
ភ្នំពេញៈ ក្រុម​ការងារ​របស់​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិល​មិញ​បាន​ជួប​ប្រជុំ​ពិភាក្សា​អំពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ហើយ​បាន​ព្រម​ព្រៀង​ធ្វើ​វិសោធនកម្ម​លើ​ចំណុច​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​អញ្ជើញ​រដ្ឋាភិបាល​មក​សាក​សួរ និង​ការ​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​សម័យ​ប្រជុំ។
លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជា​តំណាង​រាស្រ្ត​ក្រុម​ការងារ​គណបក្ស​ប្រជាជន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា តម្រូវ​ឲ្យ​តំណាង​រាស្រ្ត​ពី​គណបក្ស​នីមួយៗ​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​បង្ហាញ​ពី​ចក្ខុវិស័យ​ឬ​គោល​នយោបាយ​របស់​គណបក្ស។
លោក ឈាង វុន បន្ត​ថា៖ «យើង​បាន​កែ​តម្រូវ​ថា បន្ទាប់​ពី​សម័យ​ប្រជុំ​រដ្ឋសភា​ម្តងៗ គណបក្ស​នយោបាយ​នីមួយៗ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា អាច​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន អំពី​ទស្សនៈ​ដែល​ខ្លួន​បាន​ជជែក​ពិភាក្សា​ក្នុង​សម័យ​ប្រជុំ ក្នុង​រយៈ​ពេល ២០ នាទី​ដើម្បី​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន»។
លោក​បន្ថែម​ថា អ្នក​យក​ព័ត៌មាន​នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សម័យ​ប្រជុំ ឬ​ថត​រូប​ពី​ការ​ប្រជុំ​ទេ ប៉ុន្តែ​នេះ​គឺជា​បទ​បញ្ជា​ថ្មី​របស់​រដ្ឋសភា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ជា​តំណាង​រាស្រ្ត​ក៏​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គ្មាន​អ្វី​ជា​ឧបសគ្គ​ក្នុង​ការ​ពិភាក្សា​នេះ​ទេ ប៉ុន្តែ មូល​ហេតុ​ដែល​គណបក្ស​ទាំង​ពីរ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ពិភាក្សា គឺ​ដោយ​សារ​តែ​ការ​ផ្តោត​លើ​បញ្ហា​ចោទ​សំណួរ​ទៅ​រដ្ឋាភិបាល។
លោក យ៉ែម បុញ្ញឫទិ្ធ បាន​ថ្លែង​ថា៖ «កន្លង​មក យើង​មិន​អនុវត្ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​បាន​ពេញ​លេញ​ទេ។ យើង​បាន​ជជែក​យូរ​មក​ហើយ​លើ​ចំណុច​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ក្នុង​ការ​មក​ឆ្លើយ​តប​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយ​លក្ខណ៍​អក្សរ»។
ទាក់​ទង​នឹង​ការ​ស្បថ លោក បុញ្ញឫទ្ធិ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​ក្នុង​ការ​ចូល​ស្បថ​ទេ រហូត​ទាល់​តែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និង​រដ្ឋ​ធម្មនុញ្ញ បាន​ធ្វើ​វិសោធនកម្ម​រួច។
នៅ​ពេល​សួរ​អំពី​សមាជិក ៨ រូប​ក្នុង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទាំង​លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក ឈាង វុន នៅ​តែ​បដិសេធ​មិន​ប្រាប់​បេក្ខភាព​ទេ។

បន្ទាប់​ពី​ពិភាក្សា​អស់ ៤ ម៉ោង គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រម​ព្រៀង​ធ្វើ​វិសោធនកម្ម ៥ ចំណុច​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។ គួរ​កត់​សម្គាល់​ដែរ​ថា កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​ស្ទើរ​តែ​ដូច​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ចាស់។
ប្រការ ៦ បង្ហាញ​ពី​គណៈ​កម្មការ​រដ្ឋសភា​ទាំង ១០ ហើយ​ប្រការ ៩ បង្ហាញ​ពី​អនុ​ប្រធាន​គណៈកម្មការ​នីមួយៗ​ត្រូវ​ជួយ​ការងារ​ប្រធាន ហើយ​ថា ពេល​ប្រធាន​មិន​នៅ​ឬ​មាន​ជំងឺ អនុ​ប្រធាន​ត្រូវ​ក្លាយ​ជា​ប្រធាន​ស្តីទី។ ប្រការ ៣២ ថ្មី គ្រាន់​តែ​បញ្ជាក់​ថា នាយក​រដ្ឋ​មន្រ្តី ឬ​រដ្ឋ​មន្រ្តី ចាំ​បាច់​ត្រូវ​ចូល​មក​ឆ្លើយ​សំណួរ​របស់​តំណាង​រាស្រ្ត បន្ទាប់​ពី​ត្រូវ​អញ្ជើញ​មក​ឆ្លើយ​សំណួរ។
ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ម្សិល​មិញ ក្រុម​ការងារ​ពីរ​ក្រុម​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន ក៏​បាន​ជួប​ប្រជុំ​ពិភាក្សា​អំពី​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត​ថ្មី ហើយ​ពួក​គេ​មិន​ទាន់​បាន​បញ្ចប់​កិច្ច​ពិភាក្សា​ទេ ប៉ុន្តែ ការ​ពិភាក្សា​គ្មាន​បញ្ហា​ទេ។
ក្រុម​ការងារ​ទាំង​ពីរ​បញ្ជាក់​ថា ការ​ពិភាក្សា​ធ្វើ​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល ពី​សប្តាហ៍​មុន​រវាង​មេ​ដឹក​នាំ​បក្ស​ទាំង​ពីរ៕

No comments: