ដោយ៖ ញឹម សុខន និង នួន បូរិន | ថ្ងៃចន្ទ ទី21 កក្កដា 2014,
និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាង១០០០០អង្គនាក់ ប្រមូលផ្ដុំគ្នាទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រ និងកែពាក្យពេចន៍ដែលនិយាយថា "ទឹកដីកម្ពុជាក្រោមជារបស់ដូនតាវៀតណាមជាយូរលង់ណាស់មកហើយ" ដោយពួកតវ៉ាបានហៅថាជាការក្រឡៃប្រវត្តិសាស្ត្រ។
ក្រុមអ្នកតវ៉ាបានមកដល់ស្ថានទូតវៀតណាម បន្ទាប់ពីពួកគាត់បាន់ដាក់ញ្ញតិរួចហើយនៅ ស្ថានទូតចំនួន៦ទៀត នៅព្រឹកនេះ ហើយស្ថានទូតដែលក្រុមអ្នកដាក់ញាតិ បានទៅដាក់រួមមាន ស្ថានទូតបារាំង អង់គ្លេស អាមេរិក រុស្សី ចិន និងសហគមន៍អឺរ៉ុប។ ប៉ុន្តែការមកដល់ស្ថានទូតវៀតណម ដែលជាដំណើរចុងក្រោយនេះ កំពុងស្ថិតក្នុងស្ថានភាពតានតឹង ខណៈអាជ្ញាធរបានដាក់របាំងជាច្រើនជាន់ ខាងមុខស្ថានទូតនេះរួចតាំងពីព្រឹកព្រលឹម។
ការដាក់ញត្តិ នៅស្ថានទូតទាំង៦នេះគឺក្នុងគោលបំណងឲ្យជួយបំភ្ហឺ ចំពោះពាក្យសម្ដីមន្ត្រីទូតស្ថានទូតវៀតណាមលោក ត្រឹង វ៉ាន់ថុង ដែលថ្លែងថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីដើមមក មិនមែនកាត់ចេញពីកម្ពុជានោះទេ។
ការហែញតិ្តរបស់អ្នកតវ៉ាបានធ្វើដំណើរដោយសុវត្ថិភាព ដោយអាជ្ញាធរមិនបានរាំង ហើយកម្លាំងឆ្មាំសន្តិសុខសាលារាជធានី ដែលធ្លាប់បញ្ជូនមកបង្ក្រាបក៏មិនមានដែរ។
កាលពីថ្ងៃទី០៨ខែកក្កដា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងសមាគមខ្មែរកម្ពុជាក្រោមធ្លាប់ដឹកនាំព្រះសង្ឃនិស្សិត និងប្រជាពលរដ្ឋជាង២០០អង្គនាក់ តវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យលោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់ប្រវត្តិសាស្ត្រ ចំពោះការថ្លែងកាលពីដើមខែមិថុនាកន្លង ទៅនោះថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាម តែអ្នកនាំពាក្យស្ថានទូតវៀតណាមរូបនោះ បដិសេធការទាមទារនោះ ហើយចោទនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋថា តវ៉ារំលោភច្បាប់ជាតិនិងអន្តរជាតិ។
ដែនដីកម្ពុជាក្រោម ត្រូវបានវៀតណាមគ្រប់គ្រងតាមរយៈការផ្ទេរអំណាចរដ្ឋបាលរបស់អាណានិគមបារាំង នៅឆ្នាំ១៩៤៩ ហើយពេលនោះ មេដឹកនាំខ្មែរក៏ប្រឆាំងជំទាស់បារាំងដែរ៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
No comments:
Post a Comment