A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 17 July 2014

The Principal of MOUNTHOLYOK College in New York wrote Cambodian ambassador expressing her regret about the arrest of MP Mu Sochua វិទ្យាល័យ​នារី​អាមេរិក​ចង់​ឲ្យ​កម្ពុជា​យក​អ្នកស្រី មូរ សុខហួរ ជា​គំរូ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ

មូរ សុខហួរ ៦១០
អ្នកស្រី មូរ សុខហួរ ក្នុង​វេទិកា​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ ២០១៤។
RFA
វិទ្យាស្ថាន​អប់រំ​ជាន់​ខ្ពស់​សម្រាប់​ស្ត្រី​មួយ នៅ​អាមេរិក គឺ​វិទ្យាល័យ ម៉ោនហូលយ៉ូក (MOUNTHOLYOK) បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​ឯក​អគ្គរាជទូត​ខ្មែរ ប្រចាំ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដើម្បី​ជំទាស់​ទៅ​នឹង​ការ​ឃុំខ្លួន អ្នកស្រី មូរ សុខហួរ និង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត។
នាយិកា​វិទ្យាល័យ ម៉ោនហូលយ៉ូក អ្នក​ស្រី លីន ប៉ាស្កែរីឡា (Lynn Pasquerella) នៅ​ថ្ងៃ​ទី​១៧ កក្កដា ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ទៅ​កាន់​ឯក​អគ្គរាជទូត​ខ្មែរ ប្រចាំ​ក្រុង​ញូវយក គឺ​លោក ហែម ហេង ដោយ​បាន​លើក​ពី​គុណ​សម្បត្តិ​អ្នកស្រី មូរ សុខហួរ ថា​អ្នក​ស្រី​ជា​នារី​ម្នាក់​ធ្វើការ​លះបង់​ខ្ពស់​បម្រើ​សង្គម និង​ពិភពលោក ដោយ​បាន​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​ប្រុស​ស្រី ​ទទួល​បាន​សេវា​ចាំបាច់ ដើម្បី​បង្ការ​អត្រា​ឆ្លង​មេរោគ​អេដស៍​ជំងឺ​អេដស៍(HIV/AIDS) ការពារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ រួម​ទាំង​បាន​ធ្វើ​ការ​ឲ្យ​មាន​ការ​បើកចំហ នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​ឆាក​ជា​អន្តរជាតិ។
អ្នក​ស្រី លីន ប៉ាស្កែរីឡា ដែល​រៀបរាប់​ថា វិទ្យាល័យ​ម៉ោនហូលយ៉ូក គឺ​ជា​វិទ្យាល័យ​មួយ ធ្វើការ​តស៊ូ​មតិ ដើម្បី​យុត្តិធម៌​សង្គម​លើ​ពិភព​លោក​នោះ ​ឲ្យ​ដឹង​ថា ថ្មីៗ​នេះ អ្នកស្រី មូរ សុខហួរ បាន​ទៅ​ទស្សនកិច្ច​វិទ្យាល័យ​ម៉ោនហូលយ៉ូក ដែល​ទស្សនកិច្ច​នេះ ជា​ផ្នែក​មួយ ក្នុង​ការ​ចូលរួម​លើ​គម្រោង​ការងារ​សាធារណៈ​របស់​ស្ត្រី ទាក់ទង​ទៅ​នឹង​ស្នាដៃ និង​ការ​ដឹកនាំ​លេច​ធ្លោ​របស់​ស្ត្រី​លើ​ពិភពលោក ដើម្បី​យុត្តិធម៌ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​អ្នកស្រី មូរ សុខហួរ បាន​ដើរ​តួនាទី​យ៉ាង​សកម្ម ក្នុង​នាម​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។
លិខិត​ដដែល​សរសេរ​ថា ៖ «​ខណៈ​ដែល​កម្ពុជា​ធ្វើ​ការ​ជម្នះ​រាល់​ឧបសគ្គ​ទាំង​អតីតកាល និង​បច្ចុប្បន្ន​ឲ្យ​បាន​ប្រសើរ​ឡើង​នោះ ខ្ញុំ​សូម​ជំរុញ​ឲ្យ​លោក និង​រដ្ឋាភិបាល​របស់​លោក យក​ឱកាស​នៃ​បណ្ដឹង​នេះ ដើម្បី​បង្ហាញ​អំពី​ការ​ពុះពារ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​នឹង​បង្កើត​ឡើង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​រីកចម្រើន​របស់​ប្រទេស​អ្នក​ទៅ​អនាគត»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Mount Holyoke College, I think is the correct spelling and it's in Massachusetts.